ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រា (Cleopare) រាជ​នី មន្ត​ស្នេហ៍​របស់​រ៉ូ​ម៉ាំង

​ព្រះ​នាង​ត្រូវបាន​អ្នក​ចម្បាំង​រ៉ូ​មុំ​ា​ង​ដ៏​ល្បីល្បាញ​ពី​រូប​កាលពី​ជំនាន់​នោះ ស្រឡាញ់​យ៉ាង​ឆ្កួត​វង្វេងអស់​ជាង​២០ សតវត្សរ៍​មកហើយ ដែល​រាជ​នី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​មួយអង្គ​នោះ ត្រូវបាន​សៀវភៅ​ទាំងឡាយ​បញ្ជាក់​រៀបរាប់ថា ជា​ស្ត្រី​ដ៏​មាន​មន្ត​ស្នេហ៍​បំផុត​។ ក៏ប៉ុន្តែ​នៅក្នុង​ប្រវត្តិសាស្ត្រ​វិញ ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រា ពុំបាន​បន្សល់ទុក​អ្វី​ក្រៅ​អំពី​ស្រមោល​រូបភាព​ដ៏​ស្រពេចស្រពិល វង់​ភក្ត្រ​ដ៏​ស្រស់​ផូរផង់ និង ទាក់ទាញ​បំផុត​របស់​ព្រះ​នាង​ខ្លះៗ​តែប៉ុណ្ណោះ​។ ចំណែក​ក្រោយៗ​មកទៀត ពី​សតវត្សរ៍​មួយ អ្នកនិពន្ធ​ទាំងឡាយ​ក៏​មិន​ភ្លេច​សរសេរ​រៀបរាប់​អំពី​ព្រះ​នាង ហើយ​សៀវភៅ​តាម​បែបផែន​រឿងព្រេង ក៏​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​បន្តបន្ទាប់ ទាំង​កវីនិពន្ធ​ទាំង​វិចិត្រករ ពួកគេ​តែងតែ​ចាត់ទុក​ព្រះ​នាង​ជា​រូបភាព​អមតៈ​ដែល​មិនអាច​ខ្វះ​បាន​។ ការរៀបរាប់​ដែល​អាច​ចាត់ទុកជា​បានការ​នោះ គឺ​ការនិទាន​របស់លោក Plutarque កវី​ជនជាតិ​ក្រិច ដែល​បានរស់នៅ​ក្រោយ​ជំនាន់​របស់​ព្រះ​នាង​បន្តិច ផ្អែក​តាម​ការនិទានរ​បស់​កវី​ម្នាក់​នោះ​ព្រះ​នាង​ក្លេ​អូ​ប៉ាត ហាក់ដូចជា​រស់​រវើក​ឡើងវិញ​ជា​រៀងរហូត​។ នៅពេលនេះ​ដល់​វេន​ដែល​លោកអ្នក​ចង់​ស្រមើស្រមៃ​បាន​តាម​ត្រូវការ ជាពិសេស​ទ្រង់ទ្រាយ​របស់​ច្រមុះ​ព្រះ​នាង ដែល​ល្បីល្បាញ​ថា​ស្រួច និង ស្រស់ស្អាត​បំផុត​លើ​ផែនដី​….​។​

​នៅ​ខែ កញ្ញា ឆ្នាំ ៤៨ មុន​គ្រឹ​ស្ដ​សករាជ ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រា បាន​ភៀសខ្លួន​ពី​ទីក្រុង Alexandria ដែលជា​រាជធានី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​គេចខ្លួន​ចេញ មិន​ព្រម​រៀបការ​ជាមួយនឹង ព្រះ​ចៅ​ហ្វា​រ៉ា​អុង Ptolemee ទី​១៣ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ព្រះ​នាង ដែល​ត្រូវគេ​ចាប់​ផ្សំផ្គុំ​យកមក​ធ្វើជា​ស្វាមី​របស់​ព្រះ​នាង​។ នៅពេលដែល​កងទ័ព​ព្រះ​ចៅ Cesar វាយ​ដណ្តើម​កាន់​កាន់កាប់​ទីក្រុង Pharsale ព្រះ​នាង​ក្លេ​អូ​ប៉ារ ក៏បាន​ស្វះ​ស្វែងរក​ជួប​ព្រះ​ចៅ Cesar ដើម្បី​ចែចង់​ឲ្យ​ព្រះអង្គ​លង់​ស្នេហ៍​នឹង​សម្រស់​ព្រះ​នាង ក្នុង​គោលបំណង​ចង់​ដណ្តើម​រាជបល្ល័ង្គ​ឡើងវិញ​។​

​ទ័ព​ព្រះ​ចៅ​ហ្វា​រ៉ា​អុង ប្អូនប្រុស​របស់​ព្រះ​នាង​ក្លេ​អូ​ប៉ារ បាន​ដេញ​ប្រកិត​ស្វែងរក​ចាប់ខ្លួន​ព្រះ​នាង ថែមទាំង​បាន​យាមកាម​យ៉ាង​ម៉ត់ចត់​នៅតាម​កំពង់ផែ​នានា ដើម្បី​កុំ​ឲ្យ​ព្រះ​នាង​គេចខ្លួន​ទៅតាម​ផ្លូវទឹក​។ ព្រះ​នាង​ក្លេ​អូ​ប៉ារ ភៀសខ្លួន​តាម​ទូក​នេសាទ​មួយ​ទៅ​ឆ្ងាយ​ឯនាយសមុទ្រ​នៃ​ទីក្រុង Alexandria ។​ព្រះ​នាង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ក្នុងការ​សូកប៉ាន់​ទិញ​ទឹកចិត្ត​ពួក​នាយទាហាន​ទាំងឡាយ រហូតដល់​យប់​មួយ​នោះ​ព្រះ​នាង​ត្រូវគេ​ចងទៅ​ថ្វាយ​ព្រះ​ចៅ Cesar ដោយ​រុំ​ព្រះ​នាង​នៅក្នុង​កម្រាលព្រំ​។ នា​រាត្រី​នោះ ព្រះ​នាង​ក៏បាន​ក្លាយទៅជា​មហេសីរ​បស់​ព្រះ​ចៅ Cesar ដែល​កាលនោះ​ព្រះ​ចៅ Cesar មាន​អាយុ ៥៣​ឆ្នាំ​ចំណែក​ព្រះ​នាង​វិញ​ទើប​តែមាន​អាយុ​២១​ឆ្នាំ​តែប៉ុណ្ណោះ​។​

​ព្រះ​នាង​ក្លេ​អូ​ប៉ារ មិន​ត្រឹម​តែមាន​រូបឆោម​លោម​ពណ៌​ដ៏​ស្រស់ស្អាត​ទេ ព្រះ​នាង​ជា​ស្ត្រី​ដែល​ប្រកបទៅដោយ​បញ្ញា​ឈ្លាសវៃ និង មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់បំផុត ព្រះ​នាង​ធ្លាប់បាន​ស្រមៃ​តាំងពីក្មេង​វ័យ​ថា នឹង​ក្លាយទៅជា​ម្ចាស់​ក្ស​ត្រី​យ៍​ពោរពេញ​ទៅដោយ​អំណាច​នៅ​ថ្ងៃ​ណាមួយ​។​គោលបំណង​របស់​ព្រះ​នាង ក៏បាន​សម្រេច​ដូច​បំណង​ទោះបីជា​ព្រះ​នាង ត្រូវយក​រូបរាងកាយ​ទៅ​ប្តូរ​នឹង​អំណាច​ក៏ដោយ ព្រោះថា ព្រះ​ចៅ Cesar ជា​ស្តេច​ចម្បាំង​ដ៏​ល្បីល្បាញ ដែល​បាន​ឈ្លានពាន​វាយយក​ទឹកដី​ស្ទើរតែ​គ្រប់ទិសទី​នៅ​តំបន់​នោះ​។ ចំណែក​ព្រះ​ចៅ Cesar វិញ​មាន​មោទនភាព​យ៉ាងខ្លាំង​ព្រោះថា​មិន​ត្រឹម​តែមាន​ជាយា​ដ៏​ក្មេង​ស្រស់ស្អាត​នោះទេ ថែមទាំង​ជា​ព្រះរាជ​បុត្រី​របស់​ព្រះ​ចៅ​ហ្វា​រ៉ា​អុង​ដ៏​ល្បីល្បាញ ដែលមាន​ពូជពង្ស​ដ៏​យូរលង់​ជាង​បី​ពាន់​ឆ្នាំ​មកហើយ​។ ទំនាក់ទំនង​រវាង​ព្រះ​នាង​ក្លេ​អូ​ប៉ារ និង ព្រះ​ចៅ Cesar ទោះបីជា​ត្រូវបាន​គេ​ដំណាល​តាមបែប​ផែន​រឿងនិទាន​ក្តី ក៏ប៉ុន្តែ​ភាពល្បីល្បាញ​ខ្ទរខ្ទារ​ក្នុង​ផ្លូវ​សេ្ន​ហា​របស់​ស្ត្រី​អេ​ហ្ស៊ី​ប​ជំនាន់​បុរាណ ពិតជា​មិនធម្មតា​ទេ ជាពិសេស​ព្រះ​នាង​ក្លេ​អូ​ប៉ារ​ដ៏​មាន​មន្ត​ស្នេហ៍​។ ទំនាក់ទំនង​រវាង​ព្រះ​នាង​ក្លេ​អូ​ប៉ារ និង ព្រះ​ចៅ Cesar បាន​បន្សល់ទុក​ព្រះរាជ​បុត្រា​មួយ​ព្រះអង្គ​នាម Cesarion ។​

​នៅ​ឆ្នាំ​៤៤ មុន​គ្រឹ​ស្ត​សករាជ​ព្រះ​ចៅ Cesar ត្រូវគេ​ធ្វើឃាត​នៅពេល​កំពុង​ប្រជុំ​សភា ហើយ​ក្រោយ​នោះ​ពី​ឆ្នាំ​មក Brutus និង Cassius អ្នក​សម្លាប់​ព្រះអង្គ ក៏​ត្រូវគេ​សម្លាប់​នៅក្នុង​សង្គ្រាមស៊ីវិល​មួយ​។ នៅ​ឆ្នាំ ៣១ មុន​គ្រឹ​ស្ក​សករាជ មេទ័ព Antonie ក៏​ឡើងកាន់​អំណាច​ជំនួស Cesar នៅ​ប្រទេស​អេ​ហ្ស៊ី​ប Antonie ក៏បាន​កោះហៅ​ព្រះ​នាង​ក្លេ​អូ​ប៉ារ ឲ្យ​ទៅ​ជួប​នៅ​ទីក្រុង Tarse ប្រទេស ស៊ី​រី​។ ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រា​ក៏បាន​បញ្ជា​ឲ្យ​គេ​សាងសង់​សំពៅ​ដ៏​ប្រណិត​មួយគ្រឿង​ដោយ​តុបតែង​លម្អ​យ៉ាង​ស្រស់​ឆើតឆាយ ដើម្បី​ទាក់ទាញ​មេទ័ព​រូ​មាំ​ង​ដ៏​ល្បីល្បាញ​ពី​ទីនេះ​។​មួយរយ​ហាសិប​ឆ្នាំ​ក្រោយមក នៅតាម​តំបន់​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ នៅតែ​លាន់​រំពង​ពាក្យ​ដំណាល​កាលពី​ថ្ងៃ​ដែល​ព្រះ​នាង​ធ្វើដំណើរ​តាម​សំពៅ​ទៅ​ជួបនឹង Antoine នៅ​ទីក្រុង Tarse ។ គេ​បាន​ដំណាល​ថា ព្រះ​នាង​ធ្វើដំណើរ​តាម​ទន្លេ ដោយ​បន្សល់ទុក​នូវ​ក្លិនពិដោរ​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​តាម​បណ្តោយ​ដង​ទន្លេ ពួក​ស្រីស្នំ​ភីលៀង នាំគ្នា​រេ​រាំ​ថ្វាយ​ព្រះ​នាង​ទាំង​រាងកាយ​ព្រះ​នាង​ស្ទើរតែ​អាក្រាត​គ្មាន​សម្លៀកបំពាក់​បិទបាំង ពួក​កុមារ​ជំទង់​ដ៏​ស្អាតៗ​នាំគ្នា​បក់ផ្លិត​ថ្វាយ​ព្រះ​នាង ដែល​គង់នៅ​ក្រោម​ស្បុ​ក​ត្បាញ​អំពី​សរសៃ​មាស​។ គ្រាន់តែ​បានឃើញ​សំពៅ​ព្រះ​នាង​មកដល់​ក្បែរមាត់ច្រាំង​ភ្លាម ហ្វូង​ប្រជាជន​ដណ្តើម​គ្នា​ស្ទុះ​ប្រញាយ​ទាំងអស់គ្នា ដោយ​ទុក ឲ្យ​មេទ័ព Antoine នៅ​ឈរ​កណ្តាល​វេទិការ​តែម្នាក់ឯង​។ មានតែ​កំណត់ហេតុ​របស់​Plutarque កវី​ជនជាតិ​ក្រិច​ជំនាន់​ដើម ទើប​អាច​យកជាការបាន​ខ្លះ ព្រោះថា កវី Plutarque រស់នៅ​ក្រោយ​ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រាតែ​ពីរ​ជំនាន់​ប៉ុណ្ណោះ​។ Plutarque បាន​អះអាងថា មុន​បង្អស់​មេទ័ព Antoine បាន​ប្រឆាំងនឹង​ភាព​ទាក់ទាញ​របស់​ព្រះ​នាង​ក្លេ​អូ​ប៉ា​ត្រាតែ​មិនដឹង​ជា​ដោយសារ​អាថ៌កំបាំង​អ្វី បានជា​មេទ័ព​រ៉ូ​មាំ​ង​រូបនោះ​ប្រគល់​ជោគវាសនា​ទៅ​ឲ្យ​ព្រះ​នាង​វិញ​។​

Download WordPress Themes
Download WordPress Themes Free
Free Download WordPress Themes
Download WordPress Themes
udemy free download
download lava firmware
Download WordPress Themes Free
udemy paid course free download

Leave a Reply

Your email address will not be published. Required fields are marked *